របៀបប្រើប្រាស់ Psiphon

Psiphon សម្រាប់​ Android

ដំបូងអ្នកគួរតែ ផ្ទៀងផ្ទាត់ថាការចម្លង Psiphon សម្រាប់ Android គឺត្រឹមត្រូវ.

ចុចលើតំណ Psiphon APK ណាមួយ ពីកម្មវិធីអ៊ីម៉ែល Android ឬកម្មវិធីរុករក ដើម្បីចាប់ផ្តើមការដំឡើង។ (បើអ្នកមានបញ្ហា អ្នកអាចនឹងត្រូវបើក enable sideloading.)

នៅពេលដំណើរការកម្មវិធី Psiphon app, វានឹងចាប់ផ្តើមតភ្ជាប់ទៅកាន់បណ្តាញ Psiphon ដោយស្វ័យប្រវត្តិ។

រូបថតអេក្រង់ Psiphon សម្រាប់ Android បង្ហាញពីផ្ទាំងស្ថិតិ
  • Psiphon កំពុងដំណើរការក្នុង VPN ឬ ទម្រប់ឧបករណ៍ទាំងមូល។ រាល់កម្មវិធីទាំងអស់ ត្រូវឆ្លងកាត់ច្រក Psiphon។
  • ផ្ទាំងស្ថានភាពបានជ្រើសរើស
  • ដើម្បីដំណើរការ Psiphon ក្នុងទម្រង់ឧបករណ៍ទាំងមូល អ្នកត្រូវមាន Android 4.0+ ឬឧបករណ៍ដែលបាន root។

    ជម្រើសនេះនឹងមិនមាននៅលើឧបករណ៍មិនបាន root ជាមួយជំនាន់ Android ទាបនោះទេ។
  • ប្រផេះ: កំពុងតភ្ជាប់
    ក្រហម: មិនបានតភ្ជាប់
    ខៀវ: បានតភ្ជាប់
  • បង្ហាញថាជំនាន់ Psiphon ណាដែលអ្នកកំពុងប្រើ

រូបថតអេក្រង់បង្ហាញផ្ទាំង Psiphon សម្រាប់ផ្ទាំងកំណត់ត្រា Android
  • កំណត់ត្រាសកម្មភាព Psiphon

រូបថតអេក្រង់បង្ហាញផ្ទាំង Psiphon សម្រាប់ផ្ទាំងស្ថិតិ Android
  • រយៈពេលតភ្ជាប់
  • ទិន្នន័យបញ្ជូនតាម Psiphon
  • ទិន្នន័យទទួលតាម Psiphon
  • បានបញ្ជូនទិន្នន័យបង្រួមតាម Psiphon
  • បានទទួលទិន្នន័យបង្រួមតាម Psiphon

នៅពេលដែលកម្មវិធីបានភ្ជាប់ទៅនឹងបណ្តាញ វានឹងបើកដំណើរការកម្មវិធី Psiphon ដែលមានស្រាប់។ Psiphon សម្រាប់ Android មិនធ្វើឱ្យស្ទះចរាចរណ៍សម្រាប់កម្មវិធីរុករក Android លំនាំដើមឬកម្មវិធីផ្សេងទៀតទេ។ តាមលំនាំដើមមានតែកម្មវិធី Psiphon ទេដែលត្រូវប្រើលើបណ្តាញ Psiphon ។

រូបថតអេក្រង់បង្ហាញផ្ទាំង Psiphon សម្រាប់ផ្ទាំងរុករក Android
  • Psiphon កំពុងដំណើរការ
  • ឆ្លាស់រវាងផ្ទាំងកំពុងបើក
  • បិទផ្ទាំងនេះ
  • កត់ត្រាទំព័រនេះ
  • បើកផ្ទាំងថ្មី

Psiphon សម្រាប់ Windows

ដំបូងអ្នកគួរតែ ផ្ទៀងផ្ទាត់ថាការចម្លង Psiphon សម្រាប់ Windows គឺត្រឹមត្រូវ.

ទាញយកកម្មវិធី ហើយបើកវា។ នៅពេលអ្នកដំណើរការវាអ្នកនឹងឃើញប្រអប់សុវត្ថិភាព ដែលបង្ហាញថាកម្មវិធីនេះគឺជាផលិតផលស្របច្បាប់របស់ Psiphon Inc.

រូបថតអេក្រង់បង្ហាញ ការព្រមានសុវត្ថិភាពWindows សម្រាប់ Psiphon ដែលអាចដំណើរការបាន

Psiphon ចាប់ផ្តើមភ្ជាប់ដោយស្វ័យប្រវត្តិនៅពេលអ្នកដំណើរការវា។ ខណៈពេលដែលវាកំពុងតភ្ជាប់ រូបតំណាង វិលទៅមកត្រូវបានបង្ហាញ។ អ្នកអាចជ្រើសរើសទម្រង់តភ្ជាប់ណាមួយខាងក្រោម៖ VPN (L2TP លើ IPsec), SSH ឬ SSH + (SSH បូកបូករួមនឹងស្រទាប់ចៃដន្យនៅខាងលើ SSH ដើម្បីចៀសវាងការដាក់ស្នាមម្រាមដៃប្រូតូកូល) ។

រូបថតអេក្រង់បង្ហាញផ្ទាំង Psiphon ដំណើការលើ Windows

ការតភ្ជាប់ទៅម៉ាស៊ីនមេ Psiphon ត្រូវបានបង្កើតឡើងនៅពេលរូបតំណាងពណ៌បៃតងត្រូវបានបង្ហាញ។ នៅក្នុងទម្រង់ VPN គ្រប់ចរាចររបស់អ្នកដោយស្វ័យប្រវត្តិតាមរយៈច្រក Psiphon ។

នៅក្នុងទម្រង់ SSH និង SSH + Psiphon កំណត់ការកំណត់ប្រូកស៊ីប្រព័ន្ធ Windowsដោយស្វ័យប្រវត្ តិដូច្នេះចរាចរបណ្ដាញសម្រាប់កម្មវិធីដែលគោរពការកំណត់ទាំងនេះ ​​​នឹងត្រូវបានបើកតាមរយៈ Psiphon ។ ការកំណត់ទាំងនេះត្រូវបានគោរពតាមលំនាំដើមដោយកម្មវិធីរុករកអ៊ីនធឺណិតសំខាន់ៗទាំងអស់។

លើសពីនេះ នៅក្នុងទម្រង់ SSH និង SSH + Psiphon ផ្តល់ជំរើសច្រកដែលចរាចរអន្តរជាតិត្រូវបានបើកច្រកដោយប្រូកស៊ី និងមិនបើកចរាចរក្នុងស្រុកទេ។ ធីកជម្រើស "កុំប្រើបណ្ដាញតាមអ៊ីនធឺណែតក្នុងកុំព្យូទ័រ" ដើម្បីបើកការបំបែកច្រក។ នៅពេលបើកជម្រើសនេះ ដែនគ្មានប្រូកស៊ី នឹងត្រូវបានរាយការណ៍នៅក្នុងតំបន់ទទួលសារ។

រូបថតអេក្រង់បង្ហាញផ្ទាំង Psiphon បានតភ្ជាប់លើ Windows

ពេលអ្នកបិទកម្មវិធី Psiphon នឹងបិទដោយស្វ័យប្រវត្តិ។ អ្នកអាចចុច លើរូបតំណាង ដើម្បីបិទបើក ការតភ្ជាប់។